កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​​២៧៧​នាក់​ទៀត​​ ​​​រក​ឃើញ​ច្រើន​នៅ​ភ្នំពេញ


ការ​បរិច្ចាគ
ពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​តម្រង់​ជួរ​ទទួល​ស្បៀង​អាហារ​អំឡុង​ពេល​មាន​ការ​បិទ​ខ្ទប់​សង្កាត់​មួយ​ចំនួន​បណ្ដាល​មក​ពី​ការ​រីករាល​ដាល​នៃ​មេរោគ​កូវីដ​១៩។ (ហាង​ប៉ាតេ​ភ្នំពេញ​៣១០)

​កម្ពុជា | ជ័យ ច័ន្ទមុន្នី | 12 Apr 2021 | 0 Comments |

ភ្នំពេញ៖ កម្ពុជាបាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ២៧៧​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​ថា មនុស្ស ​២៧៧​​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​​មេរោគ​កូវីដ​១៩​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​រក​ឃើញ​ដល់​ទៅ ២០៤​ករណី​នៅ​រាជ​ធានី​ភ្នំពេញ ៤៣​ករណី​ថ្មី​ខេត្ត​ស្វាយរៀង ២៣​ករណី​ទៀត​នៅ​ខេត្ត​កណ្ដាល ៣​ករណី​នៅ​ខេត្ត​ពោធិ៍សាត់ ខេត្ត​ព្រៃវែង ២​ករណី និង​ ១​ករណី​ៗ​នៅ​ខេត្ត​តាកែវ និង​ខេត្ត​ព្រះសីហនុ។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤ ៥១៥​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក។

​ក្រសួង​សុខាភិបាល​​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២ ២១២នាក់​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​​ហើយ  ខណៈ​អ្នក​ជំងឺ ២ ២១៨​​នាក់ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕