តើ​ Mia Khalifa ឈាន​ជើង​​ចូល​វិស័យ​វីដេអូ​ស៊ិច​របៀប​ណា?


អតីត​តារា​សម្ដែង​រឿង​អាស​អាភាស នាង Mia Khalifa
អតីត​តារា​សម្ដែង​រឿង​អាស​អាភាស នាង Mia Khalifa។

| ជ័យ ច័ន្ទមុន្នី | 08 Oct 2019 | 0 Comments |

នៅ​ពេល​និយាយ​ដល់​ឧស្សាហកម្ម​ផលិត​វីដេអូ​អាស​អាភាស លោក​អ្នក​អាច​ស្វែង​រក​បាន​ដោយ​ងាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឹណិត​ដ៏​ទូលំ​ទូលាយ ហើយ​លោក​អ្នក​អាច​នឹង​ស្គាល់​ឈ្មោះ​តារាង​សម្ដែង​រឿង​អាស​អាភាស​ឈាន​មុខ​មួយ​ចំនួន​ផង​ដែរ។

ក្នុង​ចំណោម​តារាង​សម្ដែង​ស្រី​ឈាន​មុខ​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​រឿង​អាស​អាភាស​នោះ នាង Mia Khalifa ក៏​​​ជាប់​ឈ្មោះ​បុគ្គល​ល្បី និង​ជា​តារា​សម្ដែង​រឿង​អាស​អាភាស​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​បំផុត​​នៅ​លើ​វេបសាយ​រឿង​អាស​អាភាស។

បើ​តាម​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អន្តរជាតិ​ធំៗ នាង Mia Khalifa មាន​ប្រភព​កំណើត​មក​ពី​ប្រទេស​លីបង់ ជា​រដ្ឋ​មួយ​ដែល​មាន​ប្រជាជន​មាន​ជំនឿ​លើ​សាសនា​ឥស្លាម​ខ្ទង់ ៥៤​ភាគរយ ដែល​មាន​លក្ខណៈ​តឹង​រឹង​មិន​ចាញ់​បណ្ដា​ប្រទេស​ដទៃ​ទៀត​ស្ថិត​ក្នុង​តំបន់​អារ៉ាប់​នោះ​ឡើយ។

កើត​នៅ​ក្នុង​គ្រួសារ​មាន​ជំនឿ​លើ​​គ្រីស្ដ​សាសនា​កាតូលិក នាង Mia Khalifa ​បាន​ផ្លាស់​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ក្រុម​គ្រួសារ​នៅ​ក្នុង​ឆ្នាំ​២០០១ នៅ​ពេល​នាង​ទើប​តែ​មាន​អាយុ​ ៨​ឆ្នាំ​ប៉ុណ្ណោះ ក៏​ព្រោះ​តែ​​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លីបង់​ងើប​ចេញ​ពី​ជម្លោះ​​ប្រដាប់​អាវុធ។

ធំ​ធាត់ និង​ទទួល​បាន​ការ​អប់រំ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក យុវតី Mia Khalifa បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ឧហ្សាហកម្ម​ភាពយន្ត​អាស​អាភាស​រយៈ​ពេល ៣​ខែ​នៅ​ចន្លោះ​ខែ​ឆ្នាំ​២០១៤ ដល់​ដើម​ឆ្នាំ​២០១៥ នៅ​ពេល​នាង​ទើប​តែ​មាន​អាយុ ២១​ឆ្នាំ និង​ទើប​បញ្ចប់​មហាវិទ្យាល័យ​លើ​ជំនាញប្រវត្តិសាស្ត្រ។

ក្នុង​រយៈ​ពេល ៣​ខែ​ក្នុង​ឧស្សាហកម្ម​វីដេអូ​អាស​អាភាស​នោះ នាង​បាន​សម្ដែង​បាន ១០​វីដេអូ និង​ទទួល​បាន​លុយ​ត្រឹម​តែ ១​ម៉ឺន ២​ពាន់​ដុល្លារ​ប៉ុណ្ណោះ ហើយ​នាង​ក៏​មិន​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​សូម្បី​តែ ១​សេន ​ពី​វីដេអូ​ដែល​នាង​សម្ដែង​នោះ​ឡើយ។

ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ស៊ិច​នោះ​មក នាង Mia Khalifa បាន​ជាប់​ជា​តារាង​សម្ដែង​រឿង​អាស​អាភាស​លំដាប់​ទី​១ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឹណិត ស្វែង​រក​ច្រើន​ជាង​គេ​បំផុត​នៅ​លើ Google

នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អង់គ្លេស BBC កាល​ពី​ខែ​សីហា​កន្លង​មក នាង Mia Khalifa​ ត្រូវ​បាន​សាក​សួរ​អំពី​ឫស​គល់​ដែល​នាំ​ឱ្យ​នាង​ដើរ​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ។

នាង Mia Khalifa ប្រាប់​ថា នាង​ធ្លាប់​ជា​ក្មេង​ស្រី​មានរូប​រាង​ធាត់​​​តាំង​ពី​ក្មេង​មក​ម៉្លេះ ដែល​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា មិន​ទាក់​ចិត្ត​ និង​ការចាប់​អារម្មណ៍​ពី​ប្រុសៗ​នោះឡើយ ប៉ុន្តែ អ្វីៗ​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​នាង​ឈាន​ជើង​ចូល​រៀន​នៅ​មហាវិទ្យាល័យ​នៅ​ឆ្នាំ​ដំបូង។

នាង​ប្រាប់​ថា នាង​ស្រក់​ទម្ងន់​ដល់​ទៅ ៥០​ផោន (​ខ្ទង់ ២២​គីឡូក្រាម) ហើយ​បាន​ធ្វើ​ឱ្យ​នាង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ទាក់​ភ្នែក​ពី​ប្រុស​ជាច្រើន​នា​ពេល​នោះ ​ជា​អ្វី​ដែល​នាង​មិន​ធ្លាប់​ទទួល​បាន​នោះ​ឡើយ​តាំង​ពីកុមារភាព​មក។

សម្រស់​របស់​នាង បាន​ទាក់​ទាញ​បុរស​ម្នាក់​ឱ្យ​សាក​សួរ​ទៅ​នាង​ថា តើ​នាង​ចង់​ថត​បង្ហាញ​ម៉ូដ​ស្រាត​ដែរ ឬ​ទេ។ នាង​បាន​សម្រេច​ធ្វើ​ដំណើរ​ទៅ​មើល​ស្ទូឌីយ៉ូ​សម្រាប់​ផលិត​វីដេអូ​អាស​អាភាស​ស្ថិត​នៅ​ទីក្រុង​ម៉ៃអាមី ក្នុង​រដ្ឋ​ផ្លរីដា។

នាង​បាន​រៀបរាប់​ថា នាង​​បាន​ទាក់​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ទិដ្ឋភាព​ដ៏​ល្អ​នៃ​ស្ទូឌីយ៉ូ​​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីនោះ រួម​ទាំង​ភាព​រួស​រាយ​រាក់​ទាក់​ពី​សំណាក់​មនុស្ស​ធ្វើការ​នៅ​ទីនោះ​ផង​ដែរ ហើយ​គ្មាន​ឡើយ​នូវ​ទិដ្ឋភាព​អាស​អាភាស​ ដែល​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​មិន​ល្អ​នោះ​ឡើយ។

ថ្វី​បើ​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​អ៊ីនធឹណិត​ក្ដី ប៉ុន្តែ នាង​រៀបរាប់​ថា ធ្វើ​ការ​ក្នុ​ងវិស័យ​ឧស្សាហ៍កម្ម​ថត​វីឌីអូអាស​អាភាស​ មានន័យ​ថា នាង​​បាត់​បង់​ភាព​ឯកជន​ទាំង​ស្រុង​។

នាង​សម្រេច​ចិត្ត​និយាយពិ​បទពិសោធន៍របស់​នាង​ ពីព្រោះ​មាន​មនុស្ស​ជា​ច្រើន​មើល​វីឌីអូថ​ត​របស់​នាង ​ប៉ុន្ដែ​ នាង​មាន​អារម្មណ៍ថា​ នាង​ត្រូវ​បាន​ក្រុមហ៊ុន​​កេ​ងចំណេញ​ និង​មានអារម្មណ៍ថា​ មាន​សម្ពាធក្នុង​ការធ្វើ​រឿង​ដែល​នាង​មិន​ចង់​ធ្វើ​។

ដោយសារ​នាង​មាន​ប្រភព​កំណើត​មក​ពី​ប្រទេស​ស្ថិត​ក្នុង​តំបន់​អារ៉ាប់ នាង Mia Khalifa ក៏​បាន​ទទួល​រង​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​តាម​បណ្ដាញ​អ៊ីនធឹណិត​ពី​ក្រុម​មូស្លីម​ជ្រុល​និយម​ផង​ដែរ៕