ហេតុអ្វីខ្មែរចូលចិត្តចោទគ្នាថាក្បត់ជាតិ?


លោក សាម អ៊ីន
លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨។ រូបថត៖ គ.ប.ម.

មតិ​មហាជន | ជ័យ ច័ន្ទឧត្ដម | 24 Oct 2019 | 0 Comments |

កាល​នៅ​ពី​ក្មេង ឱពុក​ខ្ញុំ​ធ្លាប់​បរិយាយ​ប្រាប់​អំពី​រឿង​លោក ព្រាប អ៊ិន ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ត្រពាំង​ក្រឡឹង​ក្នុង​ឆ្នាំ​១៩៦៤ ដោយ​រាជ​រដ្ឋាភិបាល​សម័យ​សម្តេច​ឪ​ចោទ​គាត់​ថា ក្បត់​ជាតិ ពីព្រោះ​ធ្វើ​នយោបាយ​ប្រឆាំង​នឹងសង្គម​រាស្រ្ត​និយម។

ក្រោយថ្ងៃ១៨ មិនា ឆ្នាំ១៩៧០ សម្តេច នរោត្តម សីហនុ ត្រូវ​បាន​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចោទ​ព្រះ​អង្គ​ថា ក្បត់​ជាតិ ពីព្រោះ​បាន​ឃុប​ឃិត​ឱ្យ​យៀកកុង​ចូល​ប្រើ​ប្រាស់​ទឹក​ដី​ខ្មែរ។

កាលនៅសម័យសាធារណរដ្ឋកម្ពុជា ខ្ញុំបានស្តាប់បទចម្រៀង និងប្រព័ន្ធឃោសនាអប់រំថា សម្តេច នរោត្តម សីហនុ ក្បត់ជាតិ ពីព្រោះ​បាន​ឃុប​ឃិត​ជាមួយ​បន​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។

កាលពីឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានរាជរដ្ឋាភិបាលចាប់ខ្លួន និងចោទថា ក្បត់ជាតិ ពីព្រោះបានចូលដៃជាមួយបរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាល។

កាលពីពាក់កណ្តាលឆ្នាំ២០១៨ ថ្នាក់ដឹកនាំ GDP រួមទាំងខ្ញុំផង ត្រូវបាន​មនុស្ស​មួយ​ចំនួន​ចោទ​ថា ជា​អាយ៉ង និង​ក្បត់​ជាតិ ពីព្រោះ​បាន​ចូល​រួម​បោះ​ឆ្នោត​លម្អ​សួន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។

តើដល់ពេលណាទើបខ្មែរឈប់ចោទគ្នាថា ក្បត់ជាតិ ដោយសារគ្រាន់តែមានគំនិត និងទស្សនៈនយោបាយផ្សេងគ្នា?

(អត្ថបទនេះ គឺជាសំណេរទាំងស្រុងរបស់លោក សាម អ៊ីន អគ្គ​លេខា​ធិការ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៩)