ក្រសួង​ដែន​ដី​គ្រោង​​សង់​ទីស្ដីការ​ថ្មី​​ផ្លាស់​ប្ដូរ​ទៅ​ខណ្ឌ​សែនសុខ


ជា សុផារ៉ា
លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែងក្នុង​ផ្សព្វផ្សាយ​ច្បាប់​សំណង់​ដល់​អ្នក​ពាក់​ព័ន្ធ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០។ (MLMUPC)

អចលនទ្រព្យ | សែន មង្គល | 25 Jan 2020 | 0 Comments |

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ផ្លាស់​ប្ដូរ​ទីតាំង​របស់​ខ្លួន បន្ទាប់​ពី​សំណង់​អគារ​ទីស្ដី​ការ​ថ្មី​ត្រូវ​បាន​សាង​សង់​រួច​រាល់​។ នេះ​បើតាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួង​កាល​ពីថ្ងៃ​ពុធ​កន្លង​មក​នេះ។

​សេចក្ដី​ជូន​ដំណឹង​នោះ ក្រសួង​នឹង​រៀបចំ​ពិធី​សាង​សង់​អគារ​ទីស្ដីការ​ថ្មី ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់ក្ងាន ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​នោះ ទីស្ដីការ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្ថិត​នៅ​ខាង​កើត​ខ្លោង​ទ្វារ​នៃ​ហ្គ្រេនភ្នំពេញ ហ្គោល​ក្លិប៕